NGO-Ek Channaly, 9 years old, Maths Level I (ASHR 5) and English Level DII (ASHR 1);
Ek Erika, mother of NGO-Ek Channaly
Perhaps the best gift parents can give to our children is a set of essential life skills. Wouldn’t we want them to pursue their own dreams and become capable members of the society?
Every year, parents in Cambodia send their children for enrichment classes so they can pick up a unique skill set during their growing years.
Channaly’s mother Erika shared why Kumon works well for her.
“Coming from a non-English speaking family, the only two languages that we spoke were French and Khmer. We felt that she has the potential, and we wanted to challenge her so we enrolled her in Kumon’s Maths and English programmes.”
Kumon was highly recommended to us, and they are well regarded for their effective worksheets. These worksheets are able to help children gain confidence through self-learning.
“I want to be an astronomer when I grow up, because Space is my favourite subject. Hence, having good mathematical skills is important for me to reach my dream.” said Channaly
Channaly attends twice a week for about an hour each time. It is also a great time for parents to see the progress and a journey that their children are making.
The improvement in her confidence, time-management, accuracy, and patience is striking. She has gone from someone who thinks and writes fast, with a lot of mistakes to now working out her answers step-by-step and more accurately. The repetition in the Kumon Method helped her to be more patient.
Today, we are very impressed with how much she has pushed through those obstacles she faced. Currently, she has advanced beyond her school grade level by five years for Maths, and one year for English.
Channaly loves her Instructor, Mr Heng, and would like to thank him for guiding her passionately. Her next study goal is to be a Maths Completer in three years’ time.
NGO-Ek Channaly អាយុ 9 ឆ្នាំ គណិតវិទ្យាកម្រិត I (ASHR 5) និងភាសាអង់គ្លេសកម្រិត DII (ASHR 1);
Ek Erika ម្តាយរបស់ កុមារី NGO-Ek Channaly
ប្រហែលជាអំណោយដ៏ល្អបំផុតដែលឪពុកម្តាយអាចផ្តល់ឱ្យកូនៗរបស់យើង គឺជាបណ្តុំនៃជំនាញជីវិតដែលចាំបាច់។ តើយើងមិនចង់អោយពួកគេស្វែងរកក្តីសុបិន្តរបស់ពួកគេ ហើយក្លាយជាសមាជិកដែលមានសមត្ថភាពក្នុងសង្គម ទេឬ?
ជារៀងរាល់ឆ្នាំ ឪពុកម្តាយនៅក្នុងប្រទេសកម្ពុជា បានបញ្ជូនកូនៗរបស់ពួកគេទៅរៀននៅថ្នាក់បំប៉នបន្ថែម ដើម្បីឲ្យពួកគេអាចជ្រើសរើសជំនាញពិសេសមួយ ក្នុងអំឡុងឆ្នាំដែលគេកំពុងលូតលាស់ធំឡើង។
ម្តាយរបស់ Channaly លោកស្រី Erika បានចែករំលែកពីមូលហេតុដែល Kumon ល្អសម្រាប់នាង។
“មកពីគ្រួសារដែលមិននិយាយភាសាអង់គ្លេស ភាសាតែពីរប៉ុណ្ណោះដែលយើងនិយាយ គឺភាសាបារាំង និងភាសាខ្មែរ។ យើងមានអារម្មណ៍ថា នាងមានសក្តានុពល ហើយយើងចង់ជំរុញកូនឲ្យកាន់តែពូកែបន្ថែមទៀត ដូច្នេះយើងបានចុះឈ្មោះកូននៅក្នុងកម្មវិធី Kumon ជាភាសាអង់គ្លេស និងគណិតវិទ្យា”។
Kumon ត្រូវបានណែនាំយ៉ាងខ្លាំងដល់ពួកយើង ហើយវាពិតជាធ្វើបានយ៉ាងល្អចំពោះសន្លឹកកិច្ចការដែលមានប្រសិទ្ធភាព។ សន្លឹកកិច្ចការទាំងនេះ អាចជួយកុមារទទួលបានទំនុកចិត្តតាមរយៈការរៀនដោយខ្លួនឯង។
Channaly បាននិយាយថា “ខ្ញុំចង់ក្លាយជាតារាវិទូនៅពេលខ្ញុំធំឡើង ព្រោះមុខវិជ្ជាលំហអាកាស គឺជាមុខវិជ្ជាដែលខ្ញុំចូលចិត្ត។ ដូច្នេះ ការមានជំនាញគណិតវិទ្យាល្អ គឺសំខាន់សម្រាប់ខ្ញុំដើម្បីសម្រេចក្តីស្រម៉ៃរបស់ខ្ញុំ”។
Channaly ចូលរួមពីរដងក្នុងមួយសប្តាហ៍ ប្រហែលម្តងមួយម៉ោង។ វាក៏ជាពេលវេលាដ៏ល្អផងដែរ សម្រាប់ឪពុកម្តាយក្នុងការមើលឃើញពីភាពរីកចម្រើន និងដំណើរជីវិតដែលកូនៗរបស់ពួកគេកំពុងមាន។
ភាពប្រសើរឡើងនូវទំនុកចិត្ត ការគ្រប់គ្រងពេលវេលា ភាពត្រឹមត្រូវ និងការអត់ធ្មត់របស់នាង គឺគួរឱ្យកត់សម្គាល់។ នាងបានផ្លាស់ប្តូរពីអ្នកដែលគិត និងសរសេរយ៉ាងលឿនដោយមានកំហុសជាច្រើន មកជាអ្នកដែលអាចដោះស្រាយចម្លើយរបស់នាងជាជំហានៗ និងត្រឹមត្រូវជាងមុន។ ការធ្វើដដែលៗនៅក្នុងវិធីសាស្ត្រ Kumon បានជួយនាងឱ្យអត់ធ្មត់ជាងមុន។
សព្វថ្ងៃនេះ យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលនាងបានឆ្លងកាត់ឧបសគ្គទាំងនោះដែលនាងបានប្រឈមមុខ។ បច្ចុប្បន្ននេះ នាងបានរីកចម្រើនហួសកម្រិតថ្នាក់សាលា 5 ឆ្នាំ សម្រាប់គណិតវិទ្យា និងមួយឆ្នាំសម្រាប់ភាសាអង់គ្លេស។
Channaly ស្រឡាញ់គ្រូបង្រៀនរបស់នាង គឺលោកគ្រូ Heng ហើយសូមអរគុណគាត់ដែលបានណែនាំគាត់ដោយការអត់ធ្មត់។ គោលដៅបន្ទាប់របស់នាង គឺធ្វើបញ្ចប់កម្មវិធីគណិតវិទ្យា ក្នុងរយៈពេល 3 ឆ្នាំ។
Kevin Phou, 11 years old, Maths Level I (ASHR 3)
Children are born with unlimited potential. Every child can excel by developing his or her ability through study at the “just-right” level. That is the reason I say “Give It A Try! or you will never discover your true potential.” – Toru Kumon, founder of the Kumon Method.
Kevin aims to be a businessman when he grows up, and he knows that having good calculation and problem-solving skills are important to help him achieve his dream.
His journey in Kumon started two years ago, and the initial stage was never easy, especially when he faced challenging questions. But today, he has grown into a faster and smarter learner in school. He is also able to use his skills and knowledge to help his friends in their schoolwork.
“Sometimes, the worksheets are harder than I thought, but through the Kumon Method, I have developed the self-determination and never give up mind-set, have helped me to overcome these challenging moments. I am also able to handle materials that are three years above my school grade level,” said Kevin.
He also wants to thank his Instructor for his encouragement and making him a better learner in school.
Kevin Phou អាយុ 11 ឆ្នាំ គណិតវិទ្យាកម្រិត I (ASHR 3)
កុមារម្នាក់ៗ កើតមកមានសក្តានុពលដែលគ្មានដែនកំណត់។ កុមារគ្រប់រូបអាចជាមនុស្សពូកែដោយការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាមរយៈការសិក្សានៅកម្រិតដែល “សមស្រប” ។ នោះហើយជាមូលហេតុដែលខ្ញុំនិយាយថា “សាកល្បងវាសិន! ឬអ្នកនឹងមិនដែលអាចរកឃើញសក្តានុពលពិតរបស់អ្នកឡើយ” ប្រសាសន៍របស់លោក Toru Kumon ស្ថានិកនៃវិធីសាស្រ្ត Kumon។
Kevin មានគោលបំណងចង់ក្លាយជាអ្នកជំនួញម្នាក់ នៅពេលគាត់ធំឡើង ហើយគាត់ដឹងថាមានការគណនាល្អ និងជំនាញដោះស្រាយបញ្ហា គឺមានសារៈសំខាន់ដើម្បីជួយគាត់ឱ្យសម្រេចក្តីសុបិន្តរបស់គាត់។
ដំណើរជីវិតរបស់គាត់នៅ Kumon បានចាប់ផ្តើមកាលពី 2 ឆ្នាំមុន ហើយដំណាក់កាលដំបូង មិនដែលងាយស្រួលទេ ជាពិសេសនៅពេលគាត់ប្រឈមមុខនឹងសំណួរដែលពិបាកៗ។ តែថ្ងៃនេះ គាត់បានរីកចម្រើនទៅជាអ្នករៀនលឿន និងឆ្លាតជាងមុននៅសាលា។ គាត់ក៏អាចប្រើជំនាញ និងចំណេះដឹងរបស់គាត់ ដើម្បីជួយមិត្តរបស់គាត់ជាមួយនឹងកិច្ចការសាលារបស់ពួកគេ។
“ពេលខ្លះសន្លឹកកិច្ចការ គឺពិបាកជាងអ្វីដែលខ្ញុំបានគិត ប៉ុន្តែតាមរយៈវិធីសាស្ត្រ Kumon ខ្ញុំបានបង្កើតការប្តេជ្ញាចិត្តដោយខ្លួនឯង និងផ្នត់គំនិតមិនបោះបង់បានជួយខ្ញុំអោយយកឈ្នះលើគ្រាដ៏លំបាកទាំងនេះ។ ខ្ញុំក៏អាចដោះស្រាយនូវកិច្ចការដែលខ្ពស់ជាងកម្រិតសាលារបស់ខ្ញុំដល់ទៅ 3 ឆ្នាំ បានផងដែរ” ។
គាត់ក៏ចង់ថ្លែងអំណរគុណដល់គ្រូបង្វឹករបស់គាត់ចំពោះការលើកទឹកចិត្ត និងធ្វើឱ្យគាត់ក្លាយជាអ្នករៀនពូកែជាមុននៅសាលា។
Hay Kolinie, 11 years old, Maths Level J (ASHR 3) and English Level GI (ASHR 1)
As Kumon students study beyond their grade level in school, it is not unusual for them to face difficulties, since they are studying concepts that they have yet to be taught in school.
It is the same for Hay Kolinie, who is three years ahead of school grade level in Kumon Maths and one year ahead in Kumon English, when she studies advanced materials in Kumon. When facing difficulties in her Kumon worksheets, she studies the examples provided in the worksheets carefully and work out the answer.
“As I’m doing advanced materials compared with school, it’s difficult but I can study the examples on my own,” said the 11-year-old.
This was what our founder, Toru Kumon, envisaged when he started Kumon.
“Kumon is an education method that enables students to become independent people. It is for this reason that our worksheets are structured to help students advance on their own, even when it comes to content that they have not yet studied in school. You should always keep this in mind when instructing your students,” Toru Kumon wrote in Yamabiko, a long running publication for Kumon Instructors.
She was beaming when told us that enrolling in Kumon helped her improve in her studies, as she was not doing well in school, but having enrolled in Kumon, she is doing well and could even help her school mates. She credits her improvement to her Kumon Instructor for guiding her and helping her be more confident in herself.
The aspiring chef told us that Kumon helped her be more confident and this confidence can eventually extend to her dream of becoming a chef as she can confidently share the ingredients and the way she uses them to cook.
Hay Kolinie អាយុ 11 ឆ្នាំ គណិតវិទ្យាកម្រិត J (ASHR 3) និងភាសាអង់គ្លេសកម្រិត GI (ASHR 1)
នៅពេលសិស្ស Kumon សិក្សាហួសកម្រិតថ្នាក់របស់ពួកគេនៅក្នុងសាលារៀន វាមិនមែនជារឿងចម្លែកទេ ដែលពួកគេប្រឈមមុខនឹងការលំបាក ព្រោះពួកគេកំពុងសិក្សាអំពីគំនិតដែលពួកគេមិនទាន់ត្រូវបានបង្រៀននៅសាលារៀន។
ដូចគ្នាសម្រាប់ Hay Kolinie ដែលបានឈានមុខ៣ឆ្នាំ ក្នុងកម្រិតសិក្សាផ្នែក Kumon គណិតវិទ្យា និងមួយឆ្នាំឈានមុខផ្នែក Kumon ភាសាអង់គ្លេស នៅពេលនាងសិក្សាថ្នាក់ខ្ពស់នៅ Kumon ។
នៅពេលប្រឈមមុខនឹងការលំបាកនៅក្នុងសន្លឹកកិច្ចការ Kumon នាងសិក្សាពីគំរូដែលមាននៅក្នុងសន្លឹកកិច្ចការដោយយកចិត្តទុកដាក់ និងស្វែងរកចម្លើយ។
កុមារីអាយុ១១ឆ្នាំរូបនេះ បាននិយាយថា “ខ្ញុំកំពុងរៀនតាមសន្លឹកការងាថ្នាក់ខ្ពស់បើប្រៀបធៀបនឹងសាលារៀនវាពិបាក ប៉ុន្តែខ្ញុំអាចសិក្សាពីគំរូដោយខ្លួនឯង” ។
នេះគឺជាអ្វីដែលស្ថាបនិករបស់យើង លោក Toru Kumon បានប្រមើលមើលនៅពេលគាត់ចាប់ផ្តើម Kumon ។
“Kumon គឺជាវិធីសាស្ត្រអប់រំមួយដែលអាចអោយសិស្សក្លាយជាមនុស្សឯករាជ្យ។ ដោយសារមូលហេតុនេះដែលសន្លឹកកិច្ចការរបស់យើង ត្រូវបានរៀបចំឡើងដើម្បីជួយសិស្សឱ្យរីកចម្រើនទៅមុខដោយខ្លួនឯង សូម្បីតែនៅពេលដែលមេរៀនដែលពួកគេមិនទាន់បានសិក្សានៅសាលារៀនក៏ដោយ។ អ្នកគួរចងចាំរឿងនេះជានិច្ច នៅពេលបង្រៀនសិស្សរបស់អ្នក” Toru Kumon បានសរសេរក្នុង Yamabiko ដែលជាការបោះពុម្ភផ្សាយជាប្រចាំសម្រាប់គ្រូ Kumon។
នាងបានញញឹមពេលដែលនាងបានប្រាប់ពួកយើងថា ការចុះឈ្មោះចូលរៀននៅ Kumon បានជួយនាងអោយមានភាពប្រសើរឡើងក្នុងការសិក្សារបស់នាង ព្រោះនាងមិនសូវរៀនពូកែនៅសាលាទេ ប៉ុន្តែពេលបានចុះឈ្មោះនៅ Kumon នាងរៀនបានពូកែ ហើយថែមទាំងអាចជួយមិត្តរួមសាលាទៀតផង។ នាងកោតសរសើរចំពោះគ្រូKumon របស់នាងសម្រាប់ការកែលម្អរបស់នាង តាមរយៈការដឹកនាំនាង និងជួយនាងឱ្យមានទំនុកចិត្តលើខ្លួនឯង។
មហិច្ឆតាចង់ក្លាយជាមេចុងភៅដ៏មានឥទ្ធិពលម្នាក់នេះបានប្រាប់យើងថា Kumon បានជួយនាងឱ្យមានទំនុកចិត្តច្រើនជាងមុន ហើយទំនុកចិត្តនេះអាចពង្រីកក្តីស្រម៉ៃរបស់នាងដែលចង់ក្លាយជាមេចុងភៅ ដោយព្រោះនាងអាចចែករំលែកគ្រឿងផ្សំ និងវិធីដែលនាងប្រើសម្រាប់ចម្អិន។
Sy Onneta, 9 years old, Maths Level G (ASHR 3) and English Level EII (ASHR 1)
Nine-year-old Sy Onneta aspires to be a computer scientist when she grows up. She has already been told by her uncle that she needs to be really good in physics and maths to be a scientist. But the aspiring computer scientist is feeling bullish about achieving her dreams as she feels that the Kumon Maths and English programmes she has been doing are helpful in helping her fulfil her ambition.
In fact, she said that Kumon helped her excel in school and become one of the top students in school. She also found that her school worksheets became easier to handle. When Onnetta was in grade two, her teacher found her to be really smart and asked her to be her assistant to help and explain the school worksheets to her peers, as well as answering their questions.
But her Kumon journey has not always been a figurative walk in the park.
“When I was in Level B in Kumon Maths, the questions became harder and harder. I overcame them by studying the examples and believing I could do it,” Onneta, who is three years ahead of her school grade level for Maths and one year ahead for English, explained.
Knowing the challenges that advanced students face, she has some words of encouragement to her fellow Kumon students.
“If things get hard, don’t give up. Start by reviewing your answers, understanding your problems, believing that you can do it and you will,” was her rallying call to her friends.
Other than the worksheets and the examples, another integral part of Onneta’s Kumon life has been her Instructor, and she is thankful for her Kumon Instructor.
When asked if she wanted to say anything to her Kumon Instructor, “thanks for being here for me, helping me and helping everyone else,” was what she had to say.
Sy Onneta អាយុ 9 ឆ្នាំ គណិតវិទ្យាកម្រិត G (ASHR 3) និងកម្រិតភាសាអង់គ្លេស E2 (ASHR 1)
Sy Onneta អាយុ 9 ឆ្នាំចង់ក្លាយជាអ្នកវិទ្យាសាស្រ្តកុំព្យូទ័រនៅពេលនាងធំឡើង។ ពូរបស់នាង បានប្រាប់នាងថា នាងពិតជាត្រូវតែពូកែខាងរូបវិទ្យា និងគណិតវិទ្យាដើម្បីក្លាយជាអ្នកវិទ្យាសាស្ត្រ។ អ្នកវិទ្យាសាស្រ្តកុំព្យូរទ័រដែលមានសេចក្តីប្រាថ្នារូបនេះ កំពុងតែមានអារម្មណ៍ថាសុទិដ្ឋិនិយមចំពោះការសម្រេចបាននូវក្តីសុបិន្តរបស់នាង ព្រោះនាងគិតថាកម្មវិធី Kumon គណិតវិទ្យា និងភាសាអង់គ្លេស ដែលនាងកំពុងរៀន គឺមានប្រយោជន៍ក្នុងការជួយនាងអោយសម្រេចនូវមហិច្ឆតារបស់នាងបាន។
តាមពិត នាងបាននិយាយថា Kumon បានជួយនាងអោយពូកែនៅសាលា ហើយក្លាយជាសិស្សឆ្នើមម្នាក់នៅសាលា។ នាងក៏យល់ឃើញថា សន្លឹកកិច្ចការសាលារបស់នាងកាន់តែងាយស្រួលដោះស្រាយជាងមុន។ នៅពេល Onneta រៀននៅថ្នាក់ទី 2 គ្រូរបស់នាងបានឃើញថានាងពិតជាឆ្លាត ហើយបានសុំនាងធ្វើជាជំនួយការរបសគាត់ដើម្បីជួយ និងពន្យល់សន្លឹកកិច្ចការសាលាដល់មិត្តភក្ដិនាង ក៏ដូចជាឆ្លើយសំណួររបស់ពួកគេផងដែរ។
ប៉ុន្តែដំណើរ Kumon របស់នាង មិនតែងតែដូចជាការដើរលេងក្នុងសួននោះទេ។
Onneta សិស្សដែលឈានមុនបាន 3 កម្រិតនៃថ្នាក់សាលារបស់នាង សម្រាប់គណិតវិទ្យា និងមួយឆ្នាំ សម្រាប់ភាសាអង់គ្លេស បានពន្យល់ថា “នៅពេលខ្ញុំរៀននៅកម្រិត B ផ្នែក Kumon គណិតវិទ្យា សំណួរកាន់តែពិបាកៗឡើង។ ខ្ញុំបានយកឈ្នះលើពួកវា ដោយសិក្សាគំរូ និងជឿជាក់ថាខ្ញុំអាចធ្វើវាបាន” ។
ដោយដឹងពីបញ្ហាប្រឈមដែលសិស្សពូកែជួបប្រទះ នាងមានពាក្យលើកទឹកចិត្តខ្លះៗដល់សិស្ស Kumon ផ្សេងទៀត។
“ប្រសិនបើអ្វីៗលំបាកកើតឡើង សូមកុំបោះបង់ចោលអោយសោះ។ ចាប់ផ្តើមដោយការពិនិត្យមើលចម្លើយរបស់អ្នក ស្វែងយល់ពីបញ្ហារបស់អ្នក ដោយជឿជាក់ថាអ្នកអាចធ្វើបាន ហើយនេះអ្នកនឹងធ្វើបាន” ។ នេះជាការអំពាវនាវរបស់នាងទៅកាន់មិត្តភក្តិរបស់នាង។
ក្រៅពីសន្លឹកកិច្ចការជាគំរូ ផ្នែកសំខាន់មួយទៀតនៃជីវិត Kumon របស់ Onneta គឺអ្នកបង្ហាត់បង្រៀនរបស់នាង ហើយនាងអរគុណចំពោះគ្រូ Kumon។
នៅពេលសួរថា តើនាងចង់និយាយអ្វីជាមួយគ្រូ Kumon របស់នាង អ្វីដែលនាងចង់និយាយនោះគឺ “អរគុណដែលបាននៅទីនេះសម្រាប់ខ្ញុំ ជួយខ្ញុំ និងជួយអ្នកដទៃទៀតគ្រប់គ្នា” ។
© 2019 Kumon Asia & Oceania Pte Ltd. All rights reserved.